News

នាឡិកាម៉ាក DUCATI របស់អ៊ីតាលី បានមកដល់កម្ពុជាហើយ

ក្នុងឆ្នាំ 2023 នេះនៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ក្រុមហ៊ុន ILG GROUP បានរៀបចំមហាព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយទូទាំងពិភពលោក និងក្នុងឱកាសគម្រប់ខួបទី 40 ឆ្នាំ នៃនាឡិកាម៉ាក POLICE និងខួបទី 50 ឆ្នាំ នៃម៉ាក Timberland ។

ស្របពេលជាមួយគ្នានោះដែរ ក៏មានការបង្ហាញនូវនាឡិកាម៉ាកល្បីៗ លើពិភពលោកផងដែររួមមាន៖  Swiss Military, Kenneth Cole, Ducati … ជាដើម ។

ដោយមើលឃើញពីគុណភាព និងភាពល្បីល្បាញរបស់ម៉ាក DUCATI  ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស បានសម្រេចនាំយកនាឡិកាម៉ាក DUCATI Corse មកកាន់ប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជា បានស្គាល់ និងបានប្រើប្រាស់ផលិតផលម៉ាកដ៏ល្បីល្បាញកម្រិតពិភពលោកមួយនេះផងដែរ ។

DUCATI គឺជាក្រុមហ៊ុនផលិតម៉ូតូធំ ដែលមានដើមកំណើតតាំងពីឆ្នាំ 1926 ដោយលោក Antonio Cavalieri Ducati ។ មានទីស្នាក់ការក្រុមហ៊ុននៅ ទីក្រុង Bologna ប្រទេសអ៊ីតាលី ។

រហូតមកដល់ខែ កក្កដា ឆ្នាំ 2012 ក្រុមហ៊ុនផលិតរថយន្តទំនើប AUDI AG ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន Volkswagen Group របស់ប្រទេសអាឡឺម៉ង់ បានទិញយកភាគហ៊ុន 100% របស់ DUCATI តាមរយៈក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ខ្លួនក្នុងប្រទេសអ៊ីតាលី គឺក្រុមហ៊ុន Automobili Lamborghini ដែលជាក្រុមហ៊ុនផលិតរថយន្តស្ព័រ ដ៏ល្បីល្បាញលើពិភពលោក ។

ក្នុងឆ្នាំ 2020 DUCATI បានចាប់ផ្ដើមផលិតនាឡិកា ម៉ាក DUCATI Corse និងគ្រឿង Accessories ដូចជា កាបូបលុយ គ្រឿងអលង្ការ ប៊ិក បន្តោងសោរ ជាដើម ។ល។ DUCATI Corse បានរចនានាឡិកាដៃរបស់ពួកគេ ឱ្យមានភាពទាក់ទាញ និងមានភាពស្វាហាប់ ហើយនាឡិកានីមួយៗមានរូបរាងពិសេស និងប្លែកពីគេ។ ម៉ូដែល​នាឡិកា​ភាគច្រើន​បានរចនាផ្សំ​នៃ​ពណ៌​ក្រហម ដែលជានិមិត្តសញ្ញា​​ម៉ាក​យីហោ ​របស់ DUCATI ។ នាឡិកាទាំងអស់សុទ្ធតែមានរូបរាងទាន់សម័យ និងភាពទាក់ទាញ ដែលធ្វើអោយ DUCATI មានភាពលេចធ្លោ និងក្លាយជាគ្រឿងសម្រាប់ពាក់ដ៏ល្អឥតខ្ចោះសម្រាប់អ្នកស្រលាញ់ម៉ូតូម៉ាក DUCATI ឬអ្នកដែលចូលចិត្តម៉ូតូធំ (Riders) ទាំងឡាយ ។

DUCATI Corse ជានាឡិការបស់ប្រទេសអ៊ីតាលី និងជាម៉ាកសញ្ញា តំណាងឲ្យភាពជោគជ័យ កិត្យានុភាព និងការប្រកួតប្រជែងដ៏អស្ចារ្យ ។

សូមអរគុណដល់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស នាពេលកន្លងមក ដែលជាកម្លាំងចិត្តក្នុងការជួយជម្រុញដល់ក្រុមហ៊ុនយើងខ្ញុំ នាំចូលនៅផលិតផលសុទ្ធម៉ាកល្បីៗនៅលើពិភពលោកមកកាន់ប្រទេសកម្ពុជា ។

ចំពោះម៉ាកដែលក្រុមហ៊ុនយើងខ្ញុំ បាននាំចូលកន្លងមករួមមានដូចជា ROMANSON, J.ESTINA, Timberland, POLICE, Swiss Military, Kenneth Cole, Benzel, Hennex, Royal London ដែលលោកអ្នកអាចរកទិញបាននៅគ្រប់សាខា ROMANSON ដូចខាងក្រោម៖

  • ភ្នំពេញហាងនាឡិកាស្វីស (ROMANSON  ផ្លូវហ្សាលដឺហ្គោល) Tel: 092/015 872 666
  • ROMANSON  អូឡាំព្យាស៊ីធី Tel: 099 972 666
  • ROMANSON រតនាផ្លាហ្សា Tel: 085 872 666
  • ROMANSON ស៊ីធីម៉ល Tel: 077 872 666
  • ROMANSON AEON3 (ខណ្ឌមានជ័យ) Tel: 061 872 666
  • J.ESTINA អូឡាំព្យាម៉ល (ផ្សារទំនើបអូឡាំព្យាម៉ល ជាន់ទី១) Tel: 012 872 666
  • ហាងនាឡិកា ជា ឡេង ROMANSON  Tel: 012 885 677
  • ROMANSON AEON 1 (បើកក្នុងពេលឆាប់ៗនេះ)