News

នាឡិកា KENNETH COLE ម៉ាកអាមេរិក មកដល់កម្ពុជាហើយ

ក្រុមហ៊ុន KENNETH COLE បានបង្កើតឡើងក្នុងឆ្នាំ 1982 នៅទីក្រុង New York សហរដ្ឋអាមេរិក ។ ផលិតផលដំបូងរបស់ KENNETH COLE គឺជាស្បែកជើងរបស់នារី ដែលទទួលបានជោគជ័យខ្លាំងបំផុត ដោយលក់បានរហូតដល់ជាង 40,000 គូ ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃកន្លះ ប៉ុណ្ណោះ ។

ក្នុងឆ្នាំ 1996, KENNETH COLE New York បានចាប់ផ្ដើមបញ្ចេញផលិតផលថ្មីរបស់ខ្លួន គឺជា នាឡិកាដៃ សម្រាប់បុរស-នារី ។

ការបំផុសគំនិតក្នុងការផលិតនាឡិការបស់ខ្លួន Kenneth Cole បានជ្រើសរើសស្ថាបត្យករដ៏ល្បីល្បាញ ក្នុងការច្នៃប្រឌិតម៉ូតនីមួយៗ ប្រកបដោយប្រណិតភាព និងភាពទាន់សម័យ ទៅតាមរបៀបរស់នៅក្នុងសង្គមបែបសម័យទំនើប ។ ប្រការទាំងនេះបានធ្វើឲ្យម៉ាកសញ្ញា Kenneth Cole ទទួលបាននូវភាពជឿជាក់ និងក្លាយជានិមិត្តរូបនៃម៉ាកសញ្ញាដែលមានគុណភាព ការរចនាម៉ូតទាន់សម័យ និងមាននិន្នាការក្នុងការប្រមូលផ្ដុំបច្ចេកវិជ្ជា និងវិស្សកម្ម ដែលឈានមុខគេ ។

បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងឆ្នាំ 1999 KENNETH COLE បានបន្តផលិតផលិតផលជាច្រើនទៀតដូចជា សម្លៀកបំពាក់ វ៉ែនតា កាបូបស្ពាយ ទឹកអប់ ជាដើម ។

រហូតមកដល់បច្ចុប្បន្ន ផលិតផលម៉ាក KENNETH COLE បានគ្របដណ្ដប់ជាង 70 ប្រទេស ជុំវិញពិភពលោក ។

ដោយមើលឃើញពីគុណភាព និងភាពល្បីល្បាញរបស់ម៉ាក KENNETH COLE New York    ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស បានសម្រេចនាំយកនាឡិកាម៉ាក KENNETH COLE New York មកកាន់ប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជា បានស្គាល់ និងបានប្រើប្រាស់ផលិតផលម៉ាកដ៏ល្បីល្បាញកម្រិតពិភពលោកមួយនេះផងដែរ ។

លោកអ្នកអាចរកទិញ នាឡិកាម៉ាក KENNETH COLE នៅគ្រប់សាខា ROMANSON ៖

  1. ROMANSON  ហ្សាលដឺហ្គោល Tel: 092/015 872 666
  2. ROMANSON  អូឡាំព្យាស៊ីធី Tel: 099 972 666
  3. ROMANSON រតនាផ្លាហ្សា Tel: 085 872 666
  4. ROMANSON ស៊ីធីម៉ល Tel: 077 872 666
  5. ហាង ជា ឡេង នាឡិកា ROMANSON  Tel: 012 885 677