Promotion Romanson

ប្រូម៉ូសិនដ៏អស្ចារ្យសម្រាប់ដំណាច់ឆ្នាំ២០២១នេះ ជាមួយ ROMANSON និងម៉ាកល្បីៗជាច្រើនទៀត!

(ភ្នំពេញ)៖ ROMANSON ជានាឡិកាស្វីស និងល្បីជាងគេនៅប្រទេសកម្ពុជា បាននាំមកនូវកម្មវិធីដ៏អស្ចារ្យសម្រាប់ដំណាច់ឆ្នាំ២០២១នេះ គឺចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានការបញ្ចុះតម្លៃ ៣០% និង ៥០% គ្រប់ម៉ូត គ្រប់ម៉ាក ទាំងអស់។ កម្មវិធីនេះធ្វើឡើងនៅគ្រប់សាខារបស់ ROMANSON ដែលជាហាងមានលក់គ្រប់ផលិតផលដូចជា នាឡិកាជាច្រើនម៉ាក, វ៉ែនតា POLICE, Chopard និង ESCADA, ទឹកអប់ម៉ាកល្បីៗ រួមទាំងម៉ាក J.ESTINA ផងដែរ។

តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងយីហោ ROMANSON បានឲ្យដឹងថា ការបញ្ចុះតម្លៃដ៏ធំសម្បើមនេះ គឺដើម្បី៖

១៖ ថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក

២៖ ដើម្បីឲ្យអតិថិជនទទួលបាននូវគ្រប់ផលិតផលជាមួយតម្លៃដែលមិនគួរឲ្យជឿ

៣៖ ដោយសារមានការសំណូមពរជាច្រើន ឲ្យមានការបញ្ចុះតម្លៃដ៏កក្រើកនាដំណាច់ឆ្នាំ២០២១នេះ

សម្រាប់ម៉ាក J.estina  គឺជាយីហោលេខ១ នៅប្រទេសកូរ៉េ ជាមួយនឹងផលិតផលជាច្រើនដូចជា៖ គ្រឿងអលង្ការ, គ្រឿងសំអាង, កាបូប, នាឡិកា, វ៉ែនតា និងស្បែកជើង។ មូលហេតុដែលម៉ាក J.ESTINA ទទួលបានភាពជោគជ័យខ្លាំងក៏ដោយសារកេរ្តិ៍ឈ្មោះ, គុណភាព និងការរចនាម៉ូតដ៏ទាន់សម័យជាមួយអ្នករចនាម៉ូតលំដាប់កំពូលៗរបស់កូរ៉េ។

*កាបូប៖ ជាមួយនឹងម៉ូតថ្មីៗបែបកូរ៉េ ដែលជាផលិតផលពេញនិយម បូករួមនឹងគុណភាពកាបូបដែលធ្វើពីស្បែកសុទ្ធ ។មានគ្រប់ម៉ូតសម្រាប់គ្រប់កម្មវិធី ជាពិសេសមានម៉ូតសម្រាប់យុវតីផងដែរ។

*គ្រឿងអលង្ការ៖ ជាម៉ាកលេខ១ នៅប្រទេសកូរ៉េ គ្រឿងអលង្ការ J.ESTINA ត្រូវបានលក់ដាច់បំផុតជាមួយ Model: Dancing Stone ដែលត្បូងអាចធ្វើចលនាបាន។ គ្រឿងអលង្ការ J.ESTINA គឺឱ្យតម្លៃលើការ Design ម៉ូតខ្លាំងបំផុតដែលជាចំនុចទាក់ទាញ ក្នុងចំណោមយុវវ័យប្រទេសកូរ៉េ ។

*នាឡិកា៖ លំអរដោយត្បូងភ្លឺចិញ្ចែងចិញ្ចាច សម្រាប់សុភាពនារីទាំងឡាយពេលចូលរួមគ្រប់កម្មវិធី ជាមួយម៉ូតដែលម៉ាកផ្សេងៗមិនអាចធ្វើតាមបាន។

ហេតុដូច្នេះ ជាមួយការបញ្ចុះតម្លៃដ៏ធំនេះ ក៏ជាឱកាសសម្រាប់អតិថិជនទាំងអស់អាច ជាវបានផលិតផលសុទ្ធរបស់ប្រទេសកូរ៉េជាមួយតម្លៃដែលមិនគួរឲ្យជឿ ដែលលោកអ្នកមិនអាចរកទិញបាន នៅប្រទេសផ្សេងៗឡើយ។

បើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម និងម៉ូតផលិតផលថ្មីៗ សូមអញ្ជើញមកកាន់ហាង ROMANSON ឬ J.ESTINA ណាមួយ នោះលោកអ្នកអាចទិញបានគ្រប់ផលិតផលទាំងអស់ ។

ឬអាចចូលទៅកាន់ទំព័រហ្វេសប៊ុក Romanson Cambodia, J.estina Cambodia, J estina Beauty Cambodia ។

ទំនាក់ទំនងទូរសព្ទលេខ 099 972666, 092 872666